loading...
loading...

ម្ហូបថ្ងៃនេះបុកកំពឹសសណ្តែកគួរ ជួយ share បន្តផងដើម្បីបានភ្លក់មុនម្ហូបដ៏ឆ្ងាញ់ពិសានេះទាំងអស់គ្នា

#ម្ហូបថ្ងៃនេះបុកកំពឹសសណ្តែកគួរ
ជួយ share បន្តផងដើម្បីបានភ្លក់មុនម្ហូបដ៏ឆ្ងាញ់ពិសានេះទាំងអស់គ្នា

*គ្រឿងផ្សំមាន៖
- ប្រហុកអាំង(យកតែប្រហុកសាច់)
- កំពឹស ក្តឹបអំពិល សណ្តែកគួរ សណ្តែកដី ខ្ទឹមក្រហម
ខ្ទឹមស ម្ទេស ស្ករស ម្សៅខ្នរ។
*បន្លែផ្ទាប់មាន៖
- ម្អម ជីវែង ជីនាងវង ជីម្លូរ ត្រប់ ត្រសក់ គល់ខ្ទឹម ពពាយ។
*របៀបធ្វើ៖
- ដំបូងលាងកំពឹសឲស្អាតបានច្រើនទឹករួចដាក់វាក្នុងកញ្ចែងឲ្យ
ស្រស់ទឹកល្អសិនដើម្បីកុំឲ្យឆ្អាប
- ហើយប្រហុកអាំងវានឹងស្លឹកចេកឲ្យឈ្ងុយ
- បន្ទាប់មកបុក ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ម្សៅខ្នរ ស្ករសដាក់គ្រឿងឲចាស់បន្តិចទៅ (ជាពិសេសខ្ទឹម និងម្ទេសជួយកាត់ឆ្អាប)
- បន្ទាប់មកចាំដាក់ប្រហុក ក្តឹបអំពិលចូលក្រោយ (ធ្វើបែបនេះបានបុកកំពឹសមិនខ្មៅ) បន្ទាប់ភ្លក់រស់ជាតិល្មមចាំដាក់សណ្តែកគួរក្រឡុកចូលតែកុំបុកឲបែកខ្លាំងពេកត្រឹមតែទក់ៗបានហើយ
- បន្ទាប់ចុងក្រោយក្រឡុកកំពឹសចូលតែកុំបុកវាគ្រាន់យកស្លាបព្រា
ត្រលប់ទៅមកបានហើយ បន្ទាប់រោយសណ្តែកដីជាការស្រេច
- បន្លែអាចបន្ថែមតាមការចូលចិត្តទៀតបានតែកុំចោលម្អម ឲ្យសោះដូចក្នុងរូបអញ្ចឹង (រស់ជាតិហាមប្រៃ)
*បញ្ជាក់កំពិសត្រូវប្រាកដថាលាងច្រើនដងឲ្យស្អាតហើយ និងស្រស់ទឹកគ្មានទឹកមួយដំណក់បានវាមិនឆ្អាប តែបើមានទូទឹកកកអាចក្លាស់សេចោលសិនទៅហើយយកពេលមកផ្សំគ្រឿងសិនក៏បាន។
ប្រភព៖ ដារីយ៉ា ស្រលាញ់សន្តិភាព







Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.