ថ្ងៃនេះមិត្តអ្នកទស្សនាប្រកដជាប្លែកអារម្មណ៍បន្តិចហើយ ជាមួយនឹងការបង្ហាញជូននូវមុខពិសេស របស់មង្គលការ "បង្គាញាត់មឹកចំហុយ" មានឳរសជាតិឈ្ងុញឆ្ញាញ់ ទាំងសម្រាប់ជួបជុំគ្រួសារ និងដំណើរកំសាន្ត។ នៅចាំអីទៀត, សាកល្បងអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖
+ គ្រឿងផ្ស៖
មឹក ២៥០ក្រាម ធ្វើឲ្យស្អាត
បង្គា ២០០ក្រាម យកក្បាលសំបកចេញ
ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
ទឹកត្រី ១ស្លាបព្រាបាយ
ស្ករស ១ស្លាបព្រាបាយ
ខ្ទឹមស ២កំពឹស ចិញ្ច្រាំ
ម្ទេស ដាក់តាមចំណូលចិត្ត
+ វិធីធ្វើ៖
ដំបូងយកបង្គាញាត់ចូលទៅក្នុងមឹក រួចហើយយកកាំបិតឆូតវាទាំងសងខាងប្រហែល ២-៣កាំបិត ធ្វើដូចនេះរហូតទាល់តែអស់។
យកឆ្នាំងដាក់ដាំទឹកឲ្យពុះ បន្ទាប់មកយកមឹកដែលញាត់បង្គារួចមកដាក់ចំហុយឲ្យឆ្អិន។
យកចានមួយមកផ្សំគ្រឿងធ្វើទឹកត្រីមាន ខ្ទឹមស, ស្ករស, ទឹកក្រូចឆ្មា និងម្ទេស កូរចូលគ្នាឲ្យរលាយសព្វ រួចយកទៅស្រោចលើមឹកចំហុយជាការស្រេច៕
ប្រែសម្រួលដោយ៖ តេង សុខឡៃ
ប្រភព៖ https://www.mungkulkar.com/cooking/steamed/9
បង្គាញាត់មឹកចំហុយ
loading...
loading...
27Oct2017
Post a Comment